TOP PAGE
ENGLISH
JAPANESE
|
CONNECT WITH US:
Home
About
Services
Contact
Log in
*
Home
Press release
Dec 01, 2020 17:30 JST
Source:
ASEAN Customs Transit System (ACTS)
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាស៊ាននិងសហភាពអឺរ៉ុប ស្តីពី ប្រព័ន្ធអនឡាញថ្មីសម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន
ចាប់ពីពេលនេះទៅ ពាណិជ្ជកររកស៊ីឆ្លងដែនអាចទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអនឡាញថ្មីមួយសម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ – ដែលមានឈ្មោះពេញជាភាសាអង់គ្លេសថា ASEAN Customs Transit System (ACTS) – ដើម្បីពន្លឿនការជួញដូរទំនិញតាមផ្លូវគោក នៅក្នុងរង្វង់តំបន់អាស៊ាន។ ប្រព័ន្ធ ACTS នេះត្រូវបានរៀបចំបង្កើតឡើងក្រោមការជួយឧបត្ថម្ភពីសហភាពអឺរ៉ុប។
JAKARTA, Dec 01, 2020 - (ACN Newswire) - ចាប់ពីពេលនេះតទៅ ផ្នែកឯកជននៅក្នុងតំបន់អាស៊ាននឹងមានលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជាភាសាអង់គ្លេសគឺ ASEAN Customs Transit System (ACTS) ដែលនឹងកាត់បន្ថយនូវបញ្ហាប្រឈមនានានៅក្នុងការធ្វើពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ាន និងជួយបង្កលទ្ធភាពឱ្យបណ្តាក្រុមហ៊ុនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តាមរយៈការធ្វើចរាចរណ៍ទំនិញដោយសេរីក្នុងតំបន់ទាំងមូល។
នៅក្នុងឆ្នាំ២០១៧ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានដាក់ចេញគោលដៅពីរសម្រាប់ឈានទៅកាត់បន្ថយចំណាយលើការទូទាត់ទំនិញឆ្លងកាត់ក្នុងកម្រិត១០% នៅត្រឹមឆ្នាំ២០២០ និងសម្រាប់បង្កើនទំហំពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ានឱ្យកើនទ្វេឡើង រវាងឆ្នាំ២០១៧ និងឆ្នាំ២០២៥។ ក្នុងការឈានទៅសម្រេចគោលដៅនេះឱ្យបាន ប្រព័ន្ធ ACTS នេះ ត្រូវបានបង្កើតឡើងសម្រាប់អនុញ្ញាតឱ្យក្រុមហ៊ុននានា អាចបំពេញបែបបទប្រតិវេទន៍គយតាមប្រព័ន្ធអេឡិចត្រូនិកដោយផ្ទាល់ ជាមួយអាជ្ញាធរគយអាស៊ាន ហើយតាមរយៈការងារនេះ គេអាចតាមដានចរាចរណ៍ទំនិញរបស់ខ្លួនចាប់តាំងពីពេលលើកដាក់មុនចេញដំណើរ រហូតដល់ពេលប្រគល់នៅទីដៅចុងក្រោយទៀតផង។
ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា៖ “ការបង្កើតប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាននេះ ដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើចរាចរណ៍ទំនិញនៅក្នុងតំបន់ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។ ខ្ញុំជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយទៅជាឧបករណ៍មួយដ៏ល្អឥតខ្ចោះសម្រាប់ពង្រីកការធ្វើពាណិជ្ជកម្ម និងបណ្តាញផលិតកម្មរបស់អាស៊ាន ក៏ដូចជានៅក្នុងការបង្កើតឱ្យមានទីផ្សារមួយដែលមានលក្ខណៈកាន់តែសមមូលគ្នាឡើង សម្រាប់បណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅក្នុងតំបន់នេះ។” ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា៖ “ប្រព័ន្ធ ACTS នេះក៏អាចនឹងជួយផងដែរ ដល់កិច្ចខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយវិបត្តិកូវីដ ដើម្បីពន្លឿនចរាចរណ៍ឆ្លងកាត់នៃសម្ភារពេទ្យ វ៉ាក់សាំង និងគ្រឿងបរិក្ខារការពារខ្លួន ក្នុងចំណោមរដ្ឋសមាជិកក្នុងតំបន់។”
ប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នេះ សម្រួលឱ្យចរាចរណ៍ទំនិញនៅក្នុងតំបន់ទាំងមូលមានភាពសាមញ្ញ ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យការដឹកជញ្ជូនទំនិញនេះកាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែទាប។ នៅក្រោមប្រព័ន្ធ ACTS ផ្នែកឯកជនអាចបំពេញបែបបទប្រតិវេទន៍ទំនិញឆ្លងកាត់គយតែមួយ សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រើនប្រទេសនៅក្នុងតំបន់អាស៊ាន ដោយមិនចាំបាច់បំពេញបែបបទដដែលច្រើនលើក ឬផ្លាស់ប្តូរយានដឹកជញ្ជូននៅពេលឆ្លងកាត់ច្រកព្រំដែននីមួយៗទេ។ ការរៀបចំចាត់ចែងពិសេស នឹងអនុញ្ញាតឱ្យពាណិជ្ជករមានកេរ្តិ៍ឈ្មោះដែលទុកចិត្តបាន អាចផ្ទុកទំនិញនៅក្នុងទីតាំងរបស់ខ្លួនក្នុងប្រទេសជាប្រភពចេញដំណើរ និងដាក់ទំនិញចុះនៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសដែលជាគោលដៅនៃការដឹកជញ្ជូន។ ការធ្វើឱ្យទំនិញឆ្លងកាត់ការត្រួតពិនិត្យរបស់គយបានកាន់តែរហ័សនៅតាមច្រកព្រំដែន គឺជួយពន្លឿនចរាចរណ៍ទំនិញឆ្លងកាត់ និងកាត់បន្ថយពេលវេលានិងចំណាយលើការធ្វើពាណិជ្ជកម្មទំនិញ ដែលនាំផលចំណេញដល់អ្នកផលិតនិងអ្នកប្រើប្រាស់នៅក្នុងតំបន់ដីគោកអាស៊ានទាំងមូល។ ប្រព័ន្ធនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍ ដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោមការជួយជ្រោមជ្រែងរបស់កម្មវិធី ARISE Plus តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ព័ត៌មានជំនួយពាក់ព័ន្ធនឹង ACTS ថ្នាក់ជាតិនិងថ្នាក់តំបន់ គឺមាននៅក្នុងវេបសាយ
https://acts.asean.org
។
លោក Koen Doens អគ្គនាយកសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិនៃគណៈកម្មការអឺរ៉ុប មានប្រសាសន៍ថា៖ “ប្រព័ន្ធ ACTS ជាសមិទ្ធផលលេចធ្លោមួយដែលជាសក្ខីភាពនៃភាពជាដៃគូយូរអង្វែង រឹងមាំ និងប្រកបដោយចីរភាព រវាងអាស៊ាននិងសហភាពអឺរ៉ុប។” លោកពោលបន្តទៀតថា៖ “ប្រព័ន្ធនេះ នឹងសម្រួលឱ្យចរាចរណ៍ទំនិញតាមផ្លូវគោកឆ្លងកាត់ព្រំដែននៃរដ្ឋសមាជិកអាស៊ានដែលចូលរួមក្នុងប្រព័ន្ធនេះ នឹងប្រព្រឹត្តទៅបានកាន់តែរហ័ស និងកាន់តែងាយស្រួល ហើយតាមរយៈនេះជួយកាត់បន្ថយចំណាយសម្រាប់ធុរកិច្ចនិងពលរដ្ឋនៅតាមប្រទេសនីមួយៗផងដែរ។ សហភាពអឺរ៉ុបមានមោទនភាពដែលបានសហការជាមួយអាស៊ានក្នុងការរៀបចំបង្កើតប្រព័ន្ធ ACTS នេះឱ្យក្លាយជាការពិត ក៏ដូចនៅក្នុងការផ្តល់ជំនាញបច្ចេកទេសអឺរ៉ុប និងជំនួយ១០លានអឺរ៉ូ តាំងពីឆ្នាំ២០១២មក បន្ថែមលើទឹកប្រាក់វិនិយោគចំនួន៥លានអឺរ៉ូពីសំណាក់ដៃគូអាស៊ានរបស់យើង។”
ARISE Plus បានធ្វើការបណ្តុះបណ្តាលជាច្រើនអំពីប្រព័ន្ធ ACTS ជូនដល់តួអង្គពាក់ព័ន្ធនានានៅតាមផ្នែកសាធារណៈនិងឯកជន ក្នុងនោះមានអាជ្ញាធរគយ, ភ្នាក់ងារដឹកជញ្ជូនរបស់រដ្ឋាភិបាល, ក្រុមហ៊ុនបញ្ជូនទំនិញបន្ត, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។ ប្រព័ន្ធ ACTS នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ទូទៅជាផ្លូវការហើយ បន្ទាប់ពីបានអនុវត្តការសាកល្បងប្រើនៅក្នុងប្រទេសកម្ពុជា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាមរួចមក។ នៅថ្ងៃសុក្រទី២៣ និងថ្ងៃសៅរ៍ទី២៤ ខែតុលាកន្លងទៅ ចរាចរណ៍ទំនិញឆ្លងកាត់តាមរយៈការប្រើប្រាស់ប្រព័ន្ធ ACTS បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានរថយន្តធំដឹកទំនិញមួយចេញពីប្រទេសសិង្ហបុរី ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលទៅកាន់ប្រទេសថៃ។ នាពេលឆាប់ៗខាងមុខ ប្រព័ន្ធនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអាចនឹងត្រូវបានពង្រីកទៅដល់ប្រទេសព្រុយណេ, ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីន ប្រសិនបើមានតម្រូវការពីធុរកិច្ចនៅតាមប្រទេសទាំងនោះ។
លោក Yukki Nugrahawan ប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញបន្តនៃតំបន់អាស៊ាន (ASEAN Federation of Forwarders Associations) មានប្រសាសន៍ថា៖ “យើងមានក្តីរំភើបណាស់ដោយបានឃើញប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយ ACTS ត្រូវបានដាក់ឱ្យដំណើរការនាពេលនេះ”។ លោកមានប្រសាសន៍ថែមទៀតថា៖ “សហគមន៍ក្រុមហ៊ុនបញ្ជូនទំនិញបន្តស្ថិតក្នុងចំណោមអ្នកទទួលផល ពីប្រព័ន្ធនេះ ដោយសារថាប្រព័ន្ធនេះបាននាំមកនូវនីតិវិធីងាយស្រួល សម្រាប់ការត្រួតពិនិត្យគយនិងការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងរដ្ឋសមាជិកអាស៊ាន ហើយលើសពីនេះ វាផ្តល់នូវភាពទស្សទាយបានអំពីថេរវេលាចាប់ពីពេលបញ្ជូនរហូតដល់ពេលប្រគល់ទំនិញ ហើយសំខាន់ជាងនេះទៅទៀត គឺវាជួយកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ ប្រព័ន្ធ ACTS នឹងជួយឱ្យចរាចរណ៍ទំនិញឆ្លងកាត់បានកាន់តែឆាប់រហ័សនៅទូទាំងតំបន់ និងជួយយើងកាត់បន្ថយពេលវេលានិងថ្លៃចំណាយទៅលើការធ្វើជំនួញឆ្លងព្រុំដែននៅក្នុងតំបន់អាស៊ានទាំងមូលថែមទៀតផង។” (សូមបញ្ជាក់ឃ្លានេះ)
ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយនេះ ជាប្រព័ន្ធអនឡាញដែលត្រូវបានបង្កើតឡើងដោយសមាគមអាស៊ាន ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់សហភាពអឺរ៉ុប តាមរយៈកម្មវិធី ARISE Plus។ សូមចូលវេបសាយ
https://acts.asean.org
ដើម្បីមើលព័ត៌មានពិស្តារ ដែលក្នុងនោះមានផងដែរនូវវីដេអូផ្សព្វផ្សាយ, សៀវភៅគោលការណ៍ណែនាំខ្លីៗដែលអាចទាញយកបាន, ក្របខណ្ឌច្បាប់ និងកម្រងនីតិវិធីសម្រាប់ផ្នែកឯកជន។
អំពីប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន និង ARISE Plus
ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) ជាការផ្តួចផ្តើមសម្រួលពាណិជ្ជកម្មមួយក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការសម្រួលទំនិញឆ្លងកាត់ (AFAFGIT) និងប្លង់មេស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN Economic Community Blueprint 2025)។ ប្រព័ន្ធនេះមានការគាំទ្រពីសហភាពអឺរ៉ុបតាមរយៈកម្មវិធី ARISE Plus។ កិច្ចផ្តួចផ្តើមផ្សេងទៀតដែលគាំទ្រដោយសហភាពអឺរ៉ុបតាមរយៈ ARISE Plus ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងអាស៊ាន រួមមាន ជាភាសាអង់គ្លេស ASEAN Solutions for Investments, Services and Trade (ASSIST ដែលអាចរកមើលបាននៅក្នុងគេហទំព័រនេះ
https://assist.asean.org
), និង ASEAN Trade Repository (ATR ដែលអាចរកមើលបាននៅក្នុងគេហទំព័រនេះ
https://atr.asean.org
) ដែលទាំងអស់នេះគឺតម្រូវតាមភាពចាំបាច់របស់ផ្នែកឯកជន។
លោកអ្នកអាចរកមើលព័ត៌មានបន្ថែមទៀតស្តីពី ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នៅក្នុងវេបសាយ
https://acts.asean.org
។ ព័ត៌មានស្តីពីសកម្មភាពជំនួយបច្ចេកទេសរបស់ ARISE Plus មាននៅក្នុងវេបសាយនេះ
https://ariseplus.asean.org
។
ប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍មួយដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖
ACTS Central Management Team (CMT)
ASEAN Secretariat
70A Jl. Sisingamangaraja
Jakarta 12110, Indonesia
Email:
acts.cmt@asean.org
ASEAN Regional Integration Support from the EU (ARISE) Plus Programme
ASEAN Secretariat,
70A Jl. Sisingamangaraja,
Jakarta 12110, Indonesia
Email:
ariseplus@asean.org
Source: ASEAN Customs Transit System (ACTS)
Sectors: Local Biz
Copyright ©2024 ACN Newswire. All rights reserved. A division of Asia Corporate News Network.
Related Press Release
ASEAN and EU's new online Customs Transit System set to boost trade in the ASEAN region
December 01 2020 16:00 JST
More Press release >>
Latest Press Release
First-ever Mazda CX-80 Crossover SUV Unveiled in Europe
Apr 19, 2024 13:50 JST
Fujitsu develops technology to convert corporate digital identity credentials, enabling participation of non-European companies in European data spaces
Apr 19, 2024 10:17 JST
Mitsubishi Heavy Industries and NGK to Jointly Develop Hydrogen Purification System from Ammonia Cracking Gas
Apr 18, 2024 17:01 JST
Toyota Launches All-New Land Cruiser "250" Series in Japan
Apr 18, 2024 13:39 JST
Fujitsu and Oracle collaborate to deliver sovereign cloud and AI capabilities in Japan
Apr 18, 2024 11:14 JST
Eisai: Research on Treatments for Alzheimer's Disease Based on Its Pathological Mechanisms Recieves Award for Science and Technology (Research Category)
Apr 18, 2024 10:53 JST
All-New Triton Confirmed as First Double-Cab Pickup Truck to Achieve 2024 Five-Star ANCAP Safety Rating
Apr 18, 2024 09:22 JST
Eisai's Antiepileptic Drug Fycompa Injection Formulation Launched In Japan
Apr 17, 2024 16:17 JST
Honda Unveils Next-generation EV Series for China
Apr 17, 2024 12:15 JST
Lexus presents Time at the 2024 Milan Design Week
Apr 16, 2024 18:49 JST
Mitsubishi Corporation Announces Participation in a DAC Project in Louisiana, USA
Apr 16, 2024 14:36 JST
New circuit challenge for TOYOTA GAZOO Racing
Apr 15, 2024 17:21 JST
TOYOTA GAZOO Racing back on asphalt for Croatian challenge
Apr 12, 2024 19:36 JST
Heidelberg Materials North America Announces Latest Milestone in Edmonton CCUS Project
Apr 12, 2024 14:39 JST
MHIAEL Completes Expansion of the its Nagasaki Plant for Manufacture of Aero Engine Combustors
Apr 11, 2024 18:08 JST
Mitsubishi Shipbuilding Acquires Approval in Principle (AiP) from Classification Society ClassNK for Ammonia Fuel Supply System (AFSS)
Apr 11, 2024 17:50 JST
DOCOMO, NTT, NEC and Fujitsu Develop Top-level Sub-terahertz 6G Device Capable of Ultra-high-speed 100 Gbps Transmission
Apr 11, 2024 15:10 JST
Mitsubishi Corporation Announces Completion of Capital Raise by Nexamp
Apr 11, 2024 13:07 JST
Mitsubishi Shipbuilding Receives Order for Ammonia Fuel Supply System for Ammonia-Powered Marine Engine
Apr 10, 2024 16:55 JST
Transgene and NEC Present First Clinical Benefits of Neoantigen Cancer Vaccine, TG4050, in Head & Neck Cancer at AACR 2024
Apr 10, 2024 13:36 JST
More Latest Release >>